ប្រមុខ UN ឲ្យអ៊ីស្រាអែល និងយេម៉ែន ប្រើភាពអត់ធ្មត់ទើបមិនតានតឹងជាងនេះ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្កោលទោសការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែល និងយេម៉ែន។

លោក Guterres បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងថ្កោលទោសការកើនឡើងរវាងប្រទេសយេម៉ែន និងអ៊ីស្រាអែល។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើអាកាសយានដ្ឋានអន្តរជាតិ Sana’a កំពង់ផែសមុទ្រក្រហម និងស្ថានីយ៍ថាមពលក្នុងប្រទេសយេម៉ែន ជាការព្រួយបារម្ភជាពិសេស។

លោក បានបន្ថែមថា ការវាយប្រហារតាមអាកាសតាមសេចក្តីរាយការណ៍ បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត ។

លោក បន្តថា យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃការកើនឡើងបន្ថែមទៀតនៅក្នុងតំបន់ ហើយបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់សកម្មភាពយោធាទាំងអស់ និងអនុវត្តការអត់ធ្មត់ជាទីបំផុត ។

គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងយេម៉ែន កើតឡើងបន្ទាប់ពីផ្ទុះអរិយភាពក្នុងតំបន់ហ្គាហ្សា ដែលនាំឲ្យមានការវាយប្រហារគ្នាទៅវិញទៅមក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment