ក្រុមម្ចាស់ផ្ទះសិង្ហបុរី បានភ្លាត់ស្នៀតចាញ់ក្រុមភ្ញៀវវៀតណាម ក្នុងលទ្ធផល ២-០ នៅចុងវគ្គទី២ សម្រាប់វគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ Asean Mitsubishi Electric Cup 2024 ខណៈជើងទី២ ត្រូវធ្វើឡើងនៅទឹកទីវៀតណាមវិញម្ដងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤។
ការប្រកួតនៅតែគ្មានគ្រាប់បាល់រហូតដល់នាទី ៩០+១១ នៅពេលដែលខ្សែប្រយុទ្ធវៀតណាម Nguyen Tien Linh បានស៊ុតបាល់ប៉េណាល់ទីយ៉ាងជំនាញ បំបែកភាពជាប់គាំងរកគ្រាប់ ហើយប៉ុន្មាននាទីក្រោយមកពោលនៅនាទី ៩០+១៤ វៀតណាមបាននាំមុខពីរដោយកីឡាករ Nguyen Xuan Son និងធ្វើឱ្យវៀតណាមសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕