កាប់សម្លាប់មនុស្សរង្គាលនៅរដ្ឋធានី Maputo ប្រទេសម៉ូសំប៊ិក ខណដែលអ្នកទោសជាង ១,៥០០ នាក់ បានរត់គេចខ្លួន អំឡុងកុបកម្មនៅក្នុងគុកដ៏សាហាវ ។
កុបកម្មក្នុងគុគដ៏ចលាចលក្នុងរដ្ឋធានីរបស់ប្រទេសម៉ូសំប៊ិក កាលពីថ្ងៃពុធនេះ បានបណ្តាលឲ្យមនុស្ស ៣៣ នាក់ស្លាប់ និង ១៥ នាក់រងរបួស ខណអ្នកទោសចំនួន ១.៥៣៤ នាក់ រត់គេចខ្លួន។
លោកឧត្តមសេនីយ៍ Bernardino Rafael បាននិយាយថា មកដល់ពេលនេះ ប៉ូលីស ចាប់ខ្លួនអ្នករត់គេចចំនួន ១៥០ នាក់មកវិញ ៕
ដោយ៖ ពេជ្រ