ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ខណដែលពិធីនោះត្រូវបានប្រារព្ធធ្វើទ្បើងនៅបរិវេណខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
សូមជម្រាបថា ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកម្មវិធីជាច្រើន និងមានអ្នកចូលរួមប្រមាណ ៣.០០០នាក់៕