ក្រុងគៀវ ទទូចឱ្យ EU កាត់ជំនួយសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន

កាសែត El Pais បានរាយការណ៍ថាអ៊ុយក្រែនកំពុងស្វែងរកវិធានផ្សេងៗដើម្បីបង្ខំឲ្យពលរដ្ឋរបស់ខ្លួនដែលបានភៀសខ្លួនទៅបណ្តាប្រទេស EU វិលត្រឡប់មកប្រទេសវិញ ខណដែលគេដឹងថាពលរដ្ឋអ៊ុយក្រែនរហូតដល់ ១០ លាននាក់បាន និងកំពុងរត់ភៀសខ្លួននៅ EU ក្រោយផ្ទុះសង្រ្គាមជាមួយរុស្ស៊ី។ ការស្វែងរកវិធានការឲ្យមានការវិលត្រទ្បប់នៃពលរដ្ឋភៀសខ្លួនមកវិញនោះគឺក្នុងគោលបំណងដើម្បីដោះស្រាយវិបត្តិប្រជាសាស្រ្តរបស់ខ្លួន និងបញ្ហាប្រឈមនឹងការខ្វះខាតកងទ័ព។ ផ្តើមពីនោះទីក្រុងគៀវបាននិងកំពុងជំរុញឱ្យ EU កាត់បន្ថយជំនួយដល់ប្រជាជនអ៊ុយក្រែនដែលរស់នៅក្នុងប្លុកនេះ ហើយនេះគឺជាមធ្យោបាយនៃការដាក់សម្ពាធនិងបង្ខំឲ្យពលរដ្ឋទាំងនោះវិលត្រទ្បប់មកអ៊ុយក្រែនវិញ។

ទីភ្នាក់ងារសារព័ត៌ដដែលមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីជម្លោះជាមួយរុស្ស៊ីបានកើនឡើងក្នុងឆ្នាំ ២០២២ កន្លងទៅ ខណដែលគេប៉ាន់ប្រមាណថា ជនភៀសខ្លួនអ៊ុយក្រែនមានរហូតដល់ ១០លាននាក់ឯណោះ។  ទីក្រុងគៀវចង់ឱ្យពួកគេត្រឡប់មកវិញ ខណៈដែលខ្លួនស្វែងរកការបន្ធូរបន្ថយវិបត្តិប្រជាសាស្រ្ត និងបង្កើនធនធានសម្រាប់ការកសាងទ័ពឡើងវិញ។

យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រជាជនអ៊ុយក្រែនជិត ៦.៧ លាននាក់កំពុងរស់នៅក្រៅប្រទេស ដោយមិនរាប់បញ្ចូលជនចំណាកស្រុកបណ្តាលមកពីកត្តាសេដ្ឋកិច្ចប្រហែល ៤ លាននាក់នោះទេ។

កាលពីខែវិច្ឆិកា មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបង្កើតក្រសួងរួបរួមជាតិ ដោយបានកំណត់ភារកិច្ចនាំពលរដ្ឋត្រឡប់ទៅផ្ទះវិញ។  ទោះជាយ៉ាងនេះក្តី វាមិនច្បាស់ថាក្រសួងនឹងសម្រេចរឿងនេះដោយរបៀបណានោះទេ។

ទីក្រុង Kiev កំពុងពិចារណាជម្រើសទាំងអស់ រួមទាំងការជំរុញឱ្យ EU កាត់បន្ថយជំនួយដល់ជនភៀសខ្លួន និងហាមឃាត់សេវាកុងស៊ុលមិនចេញទិដ្ឋាការសម្រាប់បុរសដែលមានអាយុត្រូវចូលបម្រើកងទ័ព។  នៅក្នុងយុទ្ធសាស្ត្រប្រជាសាស្រ្តរបស់ខ្លួនដែលត្រូវបានអនុម័តនៅក្នុងខែកញ្ញា រដ្ឋាភិបាលបានទទួលស្គាល់ថា ពលរដ្ឋពី ១,៣ទៅ ៣,៣ លាននាក់អាចនឹងមិនត្រឡប់មកវិញទេ។

 លោក Elena Babakova អ្នកស្រាវជ្រាវជនជាតិអ៊ុយក្រែននៅសាកលវិទ្យាល័យ Vistula ដែលមានមូលដ្ឋាននៅទីក្រុងវ៉ារស្សាវ៉ា បានផ្តល់យោបល់ថា ដើម្បីលើកទឹកចិត្តមនុស្សឱ្យត្រលប់មកវិញ ទីក្រុងគៀវអាចពិចារណាលើវិធានការមួយចំនួនដូចជា ការលើកលែងពន្ធ ប្រាក់ឧបត្ថម្ភកម្ចីទិញផ្ទះ និងជំនួយផ្នែកអប់រំជាដើម។       

 ទោះជាយ៉ាងនេះក្តី វិធានការទាំងនេះនឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។  

 សូមជម្រាបថា អ៊ុយក្រែននឹងត្រូវការកម្មករពី ៣ ទៅ ៤.៥ លាននាក់នៅឆ្នាំ ២០៣២ ដើម្បីសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច។  ការងើបឡើងវិញនឹងត្រូវការថវិកា ៤១១ ពាន់លានដុល្លារ ហើយមាន ២.៥ ដងច្រើនជាង GDP មុនសង្គ្រាមរបស់អ៊ុយក្រែន។  នេះគឺជាពេលដែលអត្រាកំណើតរបស់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានគម្លាតប្រជាសាស្ត្រ។

    ទោះបីជាយ៉ាងណាក៏ដោយ តាមដឹងការកើនឡើងនៃចំនួនប្រជាជនអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប គ្រោងនឹងតាំងទីលំនៅនៅខាងក្រៅប្រទេសកំណើតរបស់ពួកគេ។  ការសិក្សាមួយរបស់ធនាគារកណ្តាលប៉ូឡូញដែលបានចេញផ្សាយកាលពីខែមុនបានបង្ហាញថា ៣៩% នៃជនភៀសខ្លួននៅក្នុងប្រទេសប៉ូឡូញចង់ស្នាក់នៅរយៈពេលយូរឬជាអចិន្ត្រៃយ៍នៅទីនោះ។  ការស្ទង់មតិមួយទៀតរបស់វិទ្យាស្ថាន Ifo របស់ប្រទេសអាឡឺម៉ង់ដែលបានចេញផ្សាយនៅក្នុងខែតុលាបានណែនាំថាមានតែប្រហែល ៣៥% ប៉ុណ្ណោះដែលចង់ត្រឡប់ទៅប្រទេសវិញបន្ទាប់ពីជម្លោះជាមួយរុស្ស៊ីបានបញ្ចប់។

កាល​ពី​ថ្ងៃ​អង្គារ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​ជា​ច្រើន​បាន​រាយការណ៍​ថា សេចក្តី​ព្រាង​ច្បាប់​ដើម្បី​បន្ថយ​អាយុ​ព្រាងចូលបម្រើយោធា​មក​ត្រឹម ១៨ ឆ្នាំ​ត្រូវ​បាន​ដាក់​ជូន​ទៅ Verkhovna Rada ខណៈ​ក្រុង​កៀវ​បង្កើន​យុទ្ធនាការ​ចល័តទ័ព​របស់​ខ្លួន​ចំពេល​មាន​អ្នក​ស្លាប់​និង​របួស​យ៉ាង​ខ្លាំង។  យ៉ាង​ណា​ក៏ដោយ សមាជិក​សភា​បាន​បដិសេធ​ចំពោះ​របាយការណ៍​នេះ។ 

 លោក Olga Pyschulina អ្នកសង្គមវិទូនៅមជ្ឈមណ្ឌលគិត Razumkov បានប្រាប់ El Pais ថាការវិលត្រឡប់របស់ពលរដ្ឋទៅកាន់ប្រទេសវិញនឹងអាស្រ័យលើលក្ខខណ្ឌមួយចំនួនរួមទាំងសុវត្ថិភាពនិងស្ថិរភាពសេដ្ឋកិច្ចដែល Kiev នឹងតស៊ូដើម្បីផ្តល់ចំពេលមានជម្លោះ៕

ដោយ៖ ពេជ្រ  

Written by 

Related posts

Leave a Comment