អ៊ីស្រាអែល បំផ្ទុះផ្លូវរូងក្រោមដី ២ ខ្សែ​នៅហ្គាហ្សា ដែលអះអាងថាជម្រកភេរវករ

កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងថា កងទ័ពខ្លួនបំផ្ទុះផ្លូវរូងក្រោមដីចំនួន ២ ខ្សែ ដែលលាតសន្ធឹងប្រវែងសរុប ៤ គីឡូម៉ែត្រពីផ្នែកកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។

 អង្គភាព​នៃ​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​អាវុធ​មួយ​ក្រុម ​ត្រូវ​បាន​កម្ចាត់ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​នេះផងដែរ។ នេះ​បើ​យោង​តាមកងកម្លាំង IDF ។

 IDF បានបញ្ជាក់ថា ផ្លូវរូងក្រោមដីនេះជាប្រព័ន្ធដ៏ស្មុគស្មាញមួយដែលមានច្រកចូលជាច្រើន ហើយផ្នែកខ្លះមានបំពាក់ដោយគ្រឿងផ្ទុះ។

 ជាមួយគ្នានេះផងដែរ IDF អះអាងថា ទីតាំងប្រឆាំងរថក្រោះ និងទីតាំងភេរវករដែលគំរាមកំហែងដល់ទាហាន ក៏ត្រូវបានបំផ្លាញចោលជាផ្នែកនៃប្រតិបត្តិការនេះ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment