អតីតមន្រ្តីអាជ្ញាកណ្តាលលេចធ្លោមួយរូបនៅ Premier League លោក David Coote បាននិយាយលោកនឹងមិនប្តឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាល PGMOL ចំពោះការដកលោកចេញពីក្របខណ្ឌកំពូលអង់គ្លេសនេះឡើយ។ការពិកណាស់បុរសវ័យ ៤២ឆ្នាំ Coote នៅមានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចនេះ ក៏ប៉ុន្តែលោក Coote នឹងមិនធ្វើបែបនេះទេ។
គួរឲ្យដឹងថាថាលោក Coote ត្រូវលុបឈ្មោះចេញពីក្របខណ្ឌបាល់ទាត់ដ៏មានប្រជាប្រិយភាពនេះកាលពីដើមខែធ្នូ ឆ្នាំ២០២៤ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀតដែរ ពីការ Live រិះគន់ក្លិបអាជីព Liverpool និងអតីតគ្រូបង្វឹក លោក Jurgen Klopp នាពេលថ្មីៗនេះ។
បច្ចុប្បន្ន Coote កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តពី FA និង UEFA ផងដែរ គ្រាដែល PGMOL បានចាត់ទុកថា សកម្មភាពរបស់លោក Coote គឺជាទង្វើមិនអាចទទួលយកបានឡើយ៕