មេធាវី៖ លោក Yoon ទំនងជាមិនបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃនេះទេ

មេធាវីស្និទ្ធនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានឲ្យដឹងថា លោកប្រធានាធិបតី Yoon ទំនងជាមិនបង្ហាញខ្លួនសម្រាប់ការកោះហៅមកសាកសួរនៅថ្ងៃពុធ នេះដូចដែលបានស្នើសុំដោយក្រុមស៊ើបអង្កេតរួមគ្នារបស់អាជ្ញាធរនោះទេ។

ក្រុមស៊ើបអង្កេត រួមទាំងប៉ូលីសកំពុងស្វែងរកការសាកសួរលោកYoon លើការចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាច។  តុលាការបានបញ្ជូនដីការកោះហៅជាលើកទីពីរដែលស្នើសុំឲ្យលោកYoon បង្ហាញខ្លួននៅតុលាការដើម្បីសាកសួរនៅម៉ោង 10 ព្រឹកថ្ងៃពុធនេះ។

 មេធាវីដែលបានស្គាល់លោក Yoon អស់រយៈពេល 40 ឆ្នាំមកហើយ និងពាក់ព័ន្ធនឹងការជ្រើសរើសក្រុមមេធាវីការពារក្តីរបស់ប្រធានាធិបតីបាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ខណដែលលោក​បាន​និយាយ​ថា វា​ហាក់​ដូចជា​មិន​ទំនង​ដែលលោក Yoon នឹង​អាច​ចូល​ទៅតុលាការ​នៅ​ថ្ងៃ​ពុធ​នេះទេ។ លោក​បាន​លើក​ឡើង​ថា ​ជា​ហេតុផលនោះគឺ​​លក្ខខណ្ឌ​មួយ​ចំនួន​មិន​ត្រូវ​បាន​បំពេញនៅទ្បើយសម្រាប់លោក Yoon។

មេធាវីរូបនោះក៏បាននិយាយថា លោក Yoon ផ្តល់អាទិភាពលើដំណើរការកាត់ក្តីចោទប្រកាន់របស់តុលាការធម្មនុញ្ញ ដែលត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃសុក្រ។ លោក Yoon មិន​បាន​អនុវត្ត​តាម​ដីកា​កោះ​ហៅ​ដំបូង​របស់​ក្រុម​ស៊ើបអង្កេត​រួម​ដែល​ស្នើ​ឱ្យ​គាត់​ចូល​ខ្លួន​ដើម្បី​សាកសួរ​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បាននិយាយថា ក្រុមនេះគ្រោងនឹងពិចារណាលើការដាក់ពាក្យសុំដីការបស់តុលាការ ដើម្បីឃុំខ្លួនលោកYoon ប្រសិនបើគាត់មិនគោរពតាមការកោះហៅចុងក្រោយនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment