យោងតាមការបង្ហាញស្ថិតិពីសហព័ន្ធបាល់ទាត់អាស៊ានបានឲ្យដឹងថា ក្រុមជម្រើសជាតិហ្វីលីពីន ជាប់ជាក្រុមដែលរងការពិន័យនិងកាតលឿងច្រើនជាងគេនៅវគ្គចែកពូលពាន ASEAN Mitsubishi Electric Cup 2024 ពោលក្នុង៤ប្រកួត ហ្វីលីពីន រងការពិន័យ៥៤លើក និងទទួលបានកាតលឿងចំនួន១០ ខណៈឥណ្ឌូណេស៊ី រងពីពិន័យ៥២លើកនិងទទួលបានកាតក្រហមច្រើនជាងគេគឺ២សន្លឹកនិងកាតលឿង៣។
ក្រៅពីនេះសិង្ហបុរី រងការពិន័យ៥១លើក បានកាតលឿងចំនួន៩ កម្ពុជា រងការពិន័យ១៨លើក បានកាតលឿង៤ មីយ៉ាន់ម៉ា ពិន័យ៤៨លើក បានកាតលឿងចំនួន៩ ម៉ាឡេស៊ី ពិន័យ៤៤លើក បានកាតលឿង៦ ឡាវ ពិន័យ៤៣លើក បានកាតលឿង៩ វៀតណាម ពិន័យ៣៩លើក បានកាតលឿង២ ថៃ ពិន័យ៣៤លើក បានកាតលឿង៦ និងទីម័រខាងកើត ពិន័យ៣១លើក បានកាតលឿង៤៕