ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះក្រុមខេត្តកំពង់ចាមដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៣-២ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ។
សូមជម្រាបថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោថ្នាក់ខេត្តបានចាប់ផ្តើមលើកដំបូងតាំងពីឆ្នាំ២០១៨។ ក្នុងនោះក្រុមខេត្តត្បូងឃ្មុំជាក្រុមតែមួយគត់ដែលឈ្នះជើងឯក២ដង និងរងជើងឯកដល់ទី៣ដង ក្នុងចំណោមការឡើងដល់វគ្គផផ្តាច់ព្រ័ត្រ៥ដង៕