យោធាអ៊ីស្រាអែល នៅថ្ងៃសៅរ៍នេះ បានអះអាងពីការបរាជ័យក្នុងការស្ទាក់ចាប់គ្រាប់ផ្លោងដែលបាញ់ចេញពីប្រទេសយេម៉ែន សំដៅទីក្រុង Tel Aviv បណ្ដាលឲ្យមនុស្ស ១៦ នាក់ រងរបួសស្រាល។
ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បានវាយប្រហារដោយមីស៊ីលម្តងហើយម្តងទៀតប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សា ចាប់ផ្តើមជាងមួយឆ្នាំមុន ដែលភាគច្រើនត្រូវស្ទាក់ចាប់។
ជាការឆ្លើយតប អ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើនក្នុងប្រទេសយេម៉ែន រួមទាំងកំពង់ផែ និងកន្លែងថាមពលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធី។
ទន្ទឹមនោះ ក្រុមឧទ្ទាមហ៊ូធី បានបញ្ជាក់ថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ហើយកាលពីសប្តាហ៍មុនសន្យាថានឹងបន្តប្រតិបត្តិការ រហូតដល់ការឈ្លានពានលើហ្គាហ្សាបញ្ចប់ ហើយការឡោមព័ទ្ធត្រូវដកចេញ ៕
ដោយ៖ ពេជ្រ