លោក Koji ​ពោលពាក្យបែបនេះជាមួយកីឡាករ បន្ទាប់ពីដឹកនាំកម្ពុជាលើកចុងក្រោយ

ក្រុមគោព្រៃកម្ពុជា បានបញ្ចប់ភារកិច្ចរបស់ខ្លួននៅក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រោយចាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះថៃក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន RAJAMANGALA ដោយក្រុមគោព្រៃកម្ពុជា បានបន្តកំណត់អាក្រក់ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនមិនអាចឡើងផុតវគ្គចែកពូលឡើយ​ ចាប់តាំងពីបង្ហាញខ្លួនដំបូងរហូតដល់ពេលនេះ។ យ៉ាងណាមិញក្រុមគោព្រៃកម្ពុជា បានបង្ហាញទម្រង់បានយ៉ាងល្អ តែបូករួមសំណាងមិនមានធ្វើឲ្យក្រុមមិនអាចយកឈ្នះថៃ បាន​។

យ៉ាងណាក៏ដោយក្រោយចប់ការប្រកួតលោក Koji Gyotoku​ គ្រូបង្វឹកជម្រើសជាតិកម្ពុជា បាននិយាយទៅកាន់កីឡាករថា អ្នករាល់គ្នាត្រូវតែខិតខំប្រឹងប្រែងជាបន្ត ព្រោះអ្នករាល់គ្នាបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ អ្នកទាំអស់គ្នាគួតែមានមោទនភាព​ក្នុងការលេងជាកីឡាករកម្ពុជា ដូច្នោះអ្នកអស់គ្នាត្រូវតែខិតខំជាបន្តពេលអ្នកទាំងអស់គ្នាត្រលប់ទៅក្លិបវិញ។

គួរឲ្យដឹងថា លោក Koji Gyotoku អាចនឹងបញ្ចប់ភារកិច្ចរបស់ខ្លួនក្រុមជម្រើសជាតិឈុតធំ ហើយនឹងវិលត្រលប់ទៅដឹកនាំក្រុមយុវជនដូចកាលពីមុនវិញ៕

​ 

Written by 

Related posts

Leave a Comment