ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងតម្រូវឱ្យប្រទេសជាសមាជិកណាតូបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ ភាគរយនៃ GDP ។
យោងតាម Financial Times លោក Trump បានអំពាវនាវទៅកាន់មន្ត្រីអឺរ៉ុបមួយចំនួន តាមរយៈអ្នកតំណាងរបស់លោក ។
យោងតាមប្រភពរបស់កាសែតនេះ បានឲ្យដឹងថា លោក Trump យល់ព្រមឲ្យមានការកើនឡើងដល់ ៣.៥ ភាគរយ សម្រាប់ GDP បច្ចុប្បន្ន។
ប្រភព បានប្រាប់កាសែត Financial Times ថា លោក Trump ក៏មានបំណងបន្តជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ផងដែរ។
យោងតាមប្រភពមួយ បានឲ្យដឹងថា កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងឡាអេ នាខែកក្កដា ឆ្នាំក្រោយនេះ នឹងពិភាក្សាអំពីតួលេខ ៣ ភាគរយលើវិស័យការពារជាតិ ឬច្រើនជាងនេះ ៕
ដោយ៖ ពេជ្រ