ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាងក្លិប ព្រះខ័នរាជស្វាយរៀង និង អាយអេសអាយ ដង្កោសែនជ័យ ប្រកួតបង្រ្គប់សប្តាហ៍ទី៩ វេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅកីឡដ្ឋាន ខេអឹមអេកផាក លោក Mattew McConkey បានឆ្លើយសំណួរថា ៖«សម្រាប់ក្រុម យើងបានរៀបចំ និងអភិវឌ្ឍតាំងពីការប្រកួតដំបូងមកម្ល៉េះ ដូច្នេះយើងអត់គិតថា គួរបន្ថែមអ្វីនៅក្នុងគម្រោងរៀបចំក្រុមទៀតទេ។ គ្រាន់តែធ្វើយ៉ាងណារក្សាគុណភាពកីឡាករម្នាក់ៗ និងក្រុមទាំងមូលឲ្យល្អ ពីព្រោះបច្ចុប្បន្ន យើងស្ថិតនៅក្នុងស្ថានភាពដ៏ល្អទាំងការប្រកួតក្នុងលីគ និងពានរង្វាន់ AFC។ រឿងសំខាន់គឺ យើងត្រូវរក្សាស្ថេរភាពរបស់យើងឲ្យបានល្អ»។
សូមជម្រាបថា ក្លិបព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅលើផ្លូវដ៏ល្អទាំងការប្រកួតក្នុងលីគកំពូលកម្ពុជា ដែលកំពុងឈរនៅលើកំពូលតារាង។ ជាមួយគ្នានេះ ពួកគេបានឈានទៅដល់វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ដោយត្រូវជួបក្រុមរួមលីគ ភ្នំពេញក្រោន និងស្ថិតនៅលេខ ២ ក្នុងពូល B ពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship៕

