មុនប៉ះ ISI គ្រូបង្វឹកស្វាយរៀង ថា យើងគ្មាន​គម្រោង​បន្ថែម​​កីឡាករ​ទេ ​

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​​ការ​ប្រកួតរវាង​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង និង អាយអេសអាយ ដង្កោសែន​ជ័យ ប្រកួតបង្រ្គប់​សប្តាហ៍​ទី៩ វេលា​ម៉ោង ៦ ល្ងាច​ ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​កីឡដ្ឋាន ខេអឹមអេកផាក លោក Mattew McConkey បាន​ឆ្លើយ​សំណួរ​ថា ៖«សម្រាប់​ក្រុម យើង​បាន​រៀប​ចំ និង​អភិវឌ្ឍ​តាំង​ពី​ការ​ប្រកួត​ដំបូង​មក​ម្ល៉េះ ដូច្នេះ​យើង​អត់​គិត​ថា គួរ​បន្ថែម​អ្វី​​នៅ​ក្នុង​គម្រោង​រៀបចំ​ក្រុម​​ទៀត​ទេ។ គ្រាន់​តែ​ធ្វើ​យ៉ាង​ណា​រក្សា​គុណភាព​កីឡាករ​ម្នាក់​ៗ និង​ក្រុម​ទាំង​មូល​ឲ្យ​ល្អ ពី​ព្រោះ​បច្ចុប្បន្ន យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ល្អ​ទាំង​ការ​ប្រកួត​ក្នុង​លីគ និង​ពាន​រង្វាន់ AFC។ រឿង​សំខាន់​គឺ យើង​ត្រូវ​រក្សា​ស្ថេរភាព​របស់​យើង​ឲ្យ​បាន​ល្អ»។

សូមជម្រាបថា ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ល្អ​ទាំង​ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា ដែល​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង។ ជា​មួយ​គ្នា​នេះ ពួក​គេ​បាន​ឈាន​ទៅ​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ AFC Challenge League ដោយ​ត្រូវ​ជួប​ក្រុម​រួម​លីគ ភ្នំពេញ​ក្រោន និង​ស្ថិត​នៅ​លេខ ២ ក្នុង​ពូល B ពាន​រង្វាន់​ក្លិប​អាស៊ាន ASEAN Club Championship៕

Written by 

Related posts

Leave a Comment