​U-17 កម្ពុជា ចេញដំណើរទៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថានហើយ ដើម្បីចូលរួមប្រកួតពាន AFC U17 Asian Cup

កាលពីយប់មិញក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៧ឆ្នាំ បានធ្វើដំណើរ​ចេញទៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីចូលរួមការប្រកួត  AFC U17 Asian Cup Saudi Arabia 2026 វគ្គជម្រុះ ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមជម្រាបថា ព្រឹត្តិការណ៍ក្រុម​ U-17 កម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន,ឡាវ,យេម៉ែន,កោះហ្គាំ និង ប៉ាគីស្ថាន។ ចំណែកការប្រកួតបើកឆាក U-17 កម្ពុជា ប៉ះប៉ាគីស្ថាន នៅថ្ងៃទី២២ ប៉ះឡាវ ថ្ងៃទី២៤ ប៉ះយេម៉ែន ថ្ងៃទី២៦ ប៉ះកោះហ្គាំ ថ្ងៃទី២៨ និងចុងក្រោយប៉ះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment