តម្លៃប្រេងអន្តរជាតិ ធ្លាក់ថ្លៃ នៅថ្ងៃនេះ

តម្លៃប្រេងសកល បានធ្លាក់ចុះ នៅថ្ងៃពុធនេះ ខណៈដែលស្តុកប្រេងឆៅ និងប្រេងឥន្ធនៈ បានកើនឡើង កាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិក។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២៨ សេន ឬ ០.៤៣ភាគរយ ស្មើនឹង ៦៤.៦១ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីហក់ឡើង ១.១ ភាគរយ កាលពីម្សិលមិញ។ ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២៤ សេន ឬ ០.៤ភាគរយ ស្មើនឹង ៦០.៥ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីហក់ឡើង ១.៤ ភាគរយ កាលពីថ្ងៃអង្គារ។

ស្តុកប្រេងឆៅ និងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក បានកើនឡើង កាលពីសប្តាហ៍មុន។

យោងតាមប្រភពព័ត៌មាន API រាយការណ៍ថា ស្តុកប្រេងឆៅកើនឡើង ៤.៤៥ លានបារ៉ែល ក្នុងសប្តាហ៍មុន នៅថ្ងៃទី ១៤ ខែវិច្ឆិកា ខណៈដែលស្តុកប្រេងសាំង កើនឡើង ១.៥៥ លានបារ៉ែល និងស្តុកប្រេងចម្រាញ់ បានកើនឡើង ៥៧៧.០០០ បារ៉ែល៕

ដោយ៖ ពេជ្រ  

Written by 

Related posts

Leave a Comment