លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយនៃប្រទេសចិន

នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយនៃប្រទេសចិនថា តាំងពីសមាជបក្សលើកទី ១៨ មក មជ្ឈិមបក្សបានដាក់បញ្ចូលការជំរុញយ៉ាងខ្លាំងក្លានូវការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងរចនាសម្ព័ន្ធជាយុទ្ធសាស្ត្រនៃ”ភាពគ្រប់ជ្រុងជ្រោយចំនួនបួន” និម្មាបនកម្មទូទៅស្តីពីការធ្វើអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយនៃប្រទេសចិនត្រូវបានបង្កើតឡើងជាមូលដ្ឋាន ក៏ដូចជាប្រព័ន្ធសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនដែលគ្រប់គ្រងដោយច្បាប់ត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយផ្លូវសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនដែលគ្រប់គ្រងដោយច្បាប់នឹងកាន់តែធំទូលាយ ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មី ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតអភិបាលកិច្ចជាតិដោយច្បាប់នៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ត្រូវជំរុញដោយគ្រប់ជ្រុងជ្រោយនូវការតាក់តែងច្បាប់តាមបែបវិទ្យាសាស្រ្ត ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ការជំរុញភាពយុត្តិធម៌នៃតុលាការនិងប្រជាជនគ្រប់រូបគោរពតាមច្បាប់ដើម្បីផ្តល់ការធានាខាងផ្លូវច្បាប់យ៉ាងរឹងមាំដល់ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។

សូមបញ្ជាក់ថា កិច្ចប្រជុំមជ្ឈិមចិនស្តីពីការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយបានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ៕

Written by 

Related posts

Leave a Comment