បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនលោកយាយ លោកតា ពុកម៉ែ អ៊ំពូមីងមា បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួន ចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិសាស្ត្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរ ស្លាប់ ១នាក់ និងរបួស ៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
អំណោយប្រគល់ជូនបងប្អូនជនភៀសសឹក រួមមាន៖
– ថវិកា ចំនួន ២០លានរៀល
– អង្ករ ចំនួន ៥តោន
– មីកញ្ចប់ ចំនួន ២៥កេសធំ
– ត្រីខកំប៉ុង ចំនួន ៤៥កេស
– គុយទាវកញ្ចប់ ចំនួន ២៥កេសធំ
– តង់ ចំនួន ៣០០តង់
– ខ្ទឹមស ចំនួន ១០០គីឡូក្រាម
– ទឹកបរិសុទ្ធកម្ពុជា ចំនួន ៥០កេស
– ទឹកបរិសុទ្ធហាយ-តិច ចំនួន ២៥ធុង
– ភេសជ្ជៈ ចំនួន ៥០កេស
– ពងមាន់ ចំនួន ៣៥កេស
– សាច់ជ្រូកកំប៉ុង ចំនួន ៣៥កេស
– ខសាច់មាន់កំប៉ុង ចំនួន ២០កេស
– ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន ១៥០កេស
– ទឹកមៀនក្រហម ចំនួន ៥០កេស
– ឃីត ចំនួន ២ ០០០កញ្ចប់
– ទឹកបរិសុទ្ធ ចំនួន ១ ០០០យួរ ផងដែរ៕













