អាមេរិកឡាទីន កំពុងរៀបចំឆ្លើយតបការឈ្លានពានដែលអាចកើតមានរបស់អាមេរិកលើវេណេស៊ុយអេឡា

អ្នកកាទូតមិនបញ្ចេញឈ្មោះ ដែលស្ថិតនៅក្នុងតំបន់ បាននិយាយថា ប្រទេសអាមេរិកឡាទីនជាច្រើនកំពុងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំសេចក្តីប្រកាសរួមមួយថ្កោលទោសសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។

ប្រភពព័ត៌មានក្នុងស្រុក OUL បានរាយការណ៍ថា តំណាងនៃបេសកកម្មការទូតមកពីប្រទេសជាច្រើនកំពុងធ្វើការពិគ្រោះយោបល់រួចហើយ ដើម្បីរៀបចំការឆ្លើយតបទៅនឹង ការឈ្លានពានដែលអាចកើតមានរបស់អាមេរិក។ ការឆ្លើយតបរួមគ្នាចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកគឺចាំបាច់ ព្រោះបើមិនដូច្នោះទេ សេតវិមាន នឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីសម្រេចគោលដៅរបស់ខ្លួននៅក្នុងតំបន់នេះ។  

សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសវេណេស៊ុយអេឡាថា អសមត្ថភាពក្នុងការគ្រប់គ្រងការជួញដូរគ្រឿងញៀន។ យោងតាមកាសែត The New York Times រាយការណ៍ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យ CIA ធ្វើប្រតិបត្តិការសម្ងាត់លើរឿងនេះ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមវាយប្រហារគោលដៅក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសវេណេស៊ុយអេឡា ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ៣១ ខែតុលា ប្រធានសេតវិមាន និយាយថា លោក មិនបានពិចារណាពីលទ្ធភាពនៃការបើកការវាយប្រហារលើទឹកដីនៃប្រទេសនេះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment