អាជ្ញាធរកម្ពុជាបញ្ជូនពលករថៃចំនួន ២៨ នាក់ ទៅកាន់ប្រទេសកំណើតវិញ

អាជ្ញាធរកម្ពុជាបានបញ្ជូនពលករ​ថៃ​ចំនួន ២៨ នាក់ ទៅកាន់​ប្រទេស​កំណើត​​វិញ បន្ទាប់ពី​រក​ឃើញ​ថា មក​ធ្វើការ​ខុស​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ការបញ្ជូនចេញនោះធ្វើទ្បើងនៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម។                             

 អាជ្ញាធរ​នៃភាគី​ថៃ​នៅ​ច្រក​ព្រំដែន​ហាត​ឡេ​ក រង់ចាំ​ទទួល​បញ្ជូន​បន្ត​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ ក្រោម​កិច្ច​ទំនាក់ទំនង​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម។

លោក​វរសេនីយ៍ឯក ង៉ុយ ជៀង នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ថ្លែង​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ពលករ​ថៃ ២៨ នាក់ នៅ​ពេលនេះ ធ្វើឡើង​តាម​ច្បាប់​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ ទាក់ទង​ទៅ​ស្ថានទូត​ថៃ។                                                  

នាយ​ប៉ុស្តិ៍​នគរបាល​អអន្តោប្រវេសន៍បាន​បន្ត​ទៀត​ថា ក្រុម​ពលករ​ថៃ ២៨ នាក់ បន្ទាប់ពី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កន្លងទៅ៕

Written by 

Related posts

Leave a Comment