ទីបំផុតពានរង្វាន់ សម្តេច​តេជោ ថ្នាក់ខេត្ត រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ

ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) បានរកឃើញ៤ក្រុម​ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាផ្លូវការហើយ រួមមាន ក្រុមសមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ​,ក្រុមភ្នំពេញហ្គាឡាក់ស៊ី ,ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប និងមន្ទីរ អយក ខេត្តកំពង់ចាម ក្រោយយកឈ្នះគូប្រជែងរៀងៗខ្លួននៅវគ្គក្រុម៨ចុងក្រោយ​។

មុនឡើងវគ្គនេះ ក្រុមសមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ បានយកឈ្នះលើក្រុមបាត់ដំបង យូណៃធីត​៧-៥​(​សុរបទាំង២ជើង ១១-៥) ​និងក្រុមមន្ទីរ អយក ខេត្តកំពត ប្រកួតចាញ់ភ្នំពេញហ្គាឡាក់ស៊ី ៣-១​(​សរុបទាំងពីរជើង ៣-៥)

​ចំណែកក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប (៣-០) សមាគមបាល់ទាត់ ខេត្តព្រះសីហនុ​ (AGG ៦-២) និង មន្ទីរ អយក ខេត្តកំពង់ស្ពឺ (១-៣) មន្ទីរ អយក ខេត្តកំពង់ចាម] (AGG ២-៦)។ ដោយឡែកការប្រកួតកម្មវិធី​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយើងនឹងជម្រាបជូននៅពេលក្រោយ៕

Written by 

Related posts

Leave a Comment