ចំណាប់អារម្មណ៍​គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា មុនជួប​ចិនហុងកុង យប់នេះ

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹង ក្រុមជម្រើសជាតិ ចិនហុងកុង នៅយប់នេះថា៖ ខ្ញុំរីករាយដែលបានមកទីនេះ និងរីករាយដែលនឹងលេងការប្រកួតនៅយប់នេះ។ ខ្ញុំសូមអរគុណដល់សហព័ន្ធកីឡាបាល់ទាត់ចិនហុងកុង ដែលបានរៀបចំការប្រកួតនេះឡើង។

បុរសជនជាតិជប៉ុនរូបនេះ បានបន្តថា ការប្រកួតនៅយប់នេះនឹងជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់ពួកយើង។ ហុងកុងជាក្រុមដ៏ខ្លាំងមួយ ហើយពួកយើងមិនមានពេលវេលាគ្រប់គ្រាន់នោះឡើយសម្រាប់ការរៀបចំក្រុម ប៉ុន្តែយប់នេះយើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងដាក់គោលដៅដោយយកឈ្នះការប្រកួតនេះ។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះចិន ហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ(FIFA day) នាថ្ងៃទី១៣ ​ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ​ វេលាម៉ោង ៧:០០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Hong Kong ដោយមានការផ្សាយផ្ទាល់នៅទូរទស្សន៍ BTV ផងដែរ៕

Written by 

Related posts

Leave a Comment