អ៊ីស្រាអែល​មិនទាន់ឆ្លើយតប​ផែនការ​បទ​ឈប់​បាញ់​ដែល​ក្រុម​ហាម៉ាស​​ព្រមព្រៀងទេ

ក្រុមអ៊ីស្លាមហាម៉ាសបានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានអនុម័តសំណើបទឈប់បាញ់មួយ ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ដែរថា ខ្លួនរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន ១០ នាក់ ផងដែរ។ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

សូមជម្រាបថា សំណើខាងលើនេះត្រូវបានសម្របសម្រួលដោយអេហ្ស៊ីប និងកាតា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ផែនការនេះក៏អំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងការបន្តការចរចាដើម្បីបញ្ចប់ជម្លោះថែមទៀត។

 អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari បានឲ្យដឹងថា អ្នកសម្របសម្រួលបានទទួល “ ការឆ្លើយតបជាវិជ្ជមាន”ពីក្រុមហាម៉ាស ប៉ុន្តែពួកគេនៅតែរង់ចាំចម្លើយរបស់អ៊ីស្រាអែល។

លោក​បាន​ព្រមាន​ថា ការ​មិន​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​អាច​នាំ​ឱ្យ​មាន​មហន្តរាយ​មនុស្សធម៌​កាន់​តែ​អាក្រក់ទៅៗ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានផ្សាយថា រដ្ឋាភិបាលកំពុងបន្តទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ក្នុងដំណាក់កាលមួយ ខណមន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស់ចាប់ចំណាប់ខ្មាំង ៥០ នាក់ ហើយប្រហែល ២០ នាក់ត្រូវបានគេជឿថានៅរស់។

កងកម្លាំងការពារអ៊ីស្រាអែលកំពុងពង្រីកការវាយលុករបស់ពួកគេលើតំបន់ហ្គាហ្សា ខណៈប្រធាន IDF នៃអគ្គសេនាធិការ Eyal Zamir បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបន្តធ្វើយុទ្ធនាការយោធារបស់ខ្លួនរហូតដល់ក្រុមហាម៉ាសត្រូវបានកម្ចាត់ទាំងស្រុង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment