បន្ទាយមានជ័យ ៖នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ គិត ត្រឹម ម៉ោង ១៧: ៥០ នាទី ក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី សហការជាមួយមន្ទីរពេទ្យ សម្ពន្ធ័មេត្រីភាព មន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ រាជធានីភ្នំពេញ បានទទួល បងប្អូន ប្រជាពលរដ្ឋស្លូតត្រង់ ដែលរងរបួសចំនួន ៣នាក់ ដោយការបាញ់រះ របស់ទាហានឈ្លានពានថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានដូចខាងក្រោម :
១- ឈ្មោះ នី សុខម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជាប្រជាជន មានទីលំនៅបច្ចុប្បន្ន : ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រោគវិនិច្ឆ័យជំងឺ : របួសត្រគាកខាងស្តាំ (Plaie de la fesse droite par balle) ។
២ ឈ្មោះ សូរ ចំរ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន : ភូមិ ចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រោគវិនិច្ឆ័យជំងឺ៖ របួសពោះផ្នែកខាងស្តាំ, បែកថ្លើម និងដាច់ពោះវៀនតូច (Plaie pénétrante de l’abdomen avec fracture du foie et rupture de l’intestin grêle) ។
៣- ឈ្មោះ រិត ចាន់ធា ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន : នៅភូមិភូមិព្រៃចាន់ ឃុំអូរបីជាន់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រោគវិនិច្ឆ័យជំងឺ៖ របួសភ្លៅខាងស្តាំ (Plaie de la cuisse droite par balle) ។ការវះកាត់ បានបញ្ចប់ នៅ ម៉ោង២០:៤០ នាទីលើ អ្នករងរបួស ទាំងបីនាក់ ដោយជោគជ័យ និង កំពុងបន្តការតាមដាន ថែទាំ និងព្យាបាល ដោយយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យរបស់យើង ។
ដោយឡែក អ្នកស្លាប់ជាបុរស អាយុប្រហែល៤០ឆ្នាំ បានស្លាប់នៅកន្លែកើតហេតុ ដោយមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ ។ យើងខ្ញុំ ជាក្រុមគ្រូពេទ្យ សូមចូលរួមរំលែកទុក្ខចំពោះប្រជាជនស្លូតត្រង់ដែលបានស្លាប់ និងថ្កោលទោស ដាច់អហង្ការ ចំពោះអំពើឃោរឃៅ និង អមនុស្សធម៌ មកលើជនស្លូតត្រង់ដែលកំពុងរស់នៅក្នុងដែនដីអាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ៕







