បុរសម្នាក់ ចាក់សាំងដុតហាង​កាហ្វេមួយកន្លែងក្នុងទីក្រុង​ហាណូយ សម្លា.ប់​មនុស្ស ១១ នាក់

ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាម បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សចំនួន ១១ នាក់ស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះហាងកាហ្វេមួយកន្លែងនៅទីក្រុងហាណូយ ហើយក្នុងនោះប៉ូលីស ចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាជាអ្នកបង្ក។

 នៅក្នុងសេចក្តីថ្លែងការណ៍មួយប៉ូលិស បញ្ជាក់ថា បុរសនោះ សារភាពថាពិតជាបានប្រើសាំងដុតនៅជាន់ផ្ទាល់ដីនៃហាងកាហ្វេបីជាន់ បន្ទាប់ពីមានជម្លោះជាមួយបុគ្គលិកក្នុងហាង។

ទន្ទឹមនោះ កាសែត​រដ្ឋ Tien Phong បាន​រាយការណ៍​ថា ជន​សង្ស័យ​មាន​អាយុ​​ ​៥០​ឆ្នាំ ខណប៉ូលីស ថា អគ្គីភ័យឆាបឆេះ នៅវេលាម៉ោង ១១ យប់ ថ្ងៃពុធ។

 សាក្សីម្នាក់ បានប្រាប់កាសែត Tien Phong ថា ភ្លើងឆាបឆេះ ដោយបិទច្រកចេញទាំងអស់ក្នុងហាង និងមានក្លិនសាំងខ្លាំង ។

 យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស អះអាងថា មនុស្សចំនួន ៧ នាក់ត្រូវបានជួយសង្គ្រោះពីអគ្គីភ័យ ដោយក្នុងនោះ ២ នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment