អត្តពលិកវាយកូនបាល់មកពី ២១ប្រទេស បានចូលរួមប្រកួតប្រជែងយក ពានរង្វាន់វាយកូនបាល់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។
ព្រឹត្តិការណ៍នេះដំណើរការប្រកួតចំនួន ២ សប្តាហ៍ ដោយសប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី ១០-១៥ ខែវិច្ឆិកា និងសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី ១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមាន២១ ប្រទេសចូលរួមដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម។
សូមជម្រាបថា ការប្រកួតនេះធ្វើឡើង ដើម្បីរម្លឹកគុណដល់ លោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជា មួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ លោក ទេព ឃុនណា គឺជាអតីតកីឡាករវាយកូនបាល់ឆ្នើមរបស់ កម្ពុជា ដែលបានទទួលមរណៈភាពជាង២០ឆ្នាំកន្លងទៅ៕(ដកស្រង់ពី៖ Olympiccambodia)

