បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ផ្ទះមួយខ្នងជូនពលរដ្ឋឈ្មោះ នួន សុភី ភេទស្រី អាយុ៥២ឆ្នាំ ស្រ្តីមេម៉ាយ ផ្ទះត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់កាលពីពេលកន្លងទៅ និងមានជីវភាពលំបាកនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សង្កាត់ ភូមិ ក្រុមការងារយុវជនបងប្អូនប្រជាពលរដ្ឋបានចូលរួមផងដែរ៕









