ពានរង្វាន់សម្តេច​តេជោ ​(ថ្នាក់ខេត្ត) វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ជើងទី២  ប្រកួតនៅរសៀលនេះ

ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) បានឈានចូលជើងទី២ វគ្គ ១/៤ ផ្តាច់ព្រ័ត្រហើយ ដើម្បីសម្រេចថាក្រុមណានឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មាន២គូគឺ

-មន្ទីរ អយក ខេត្តកំពត ប៉ះ​​ ភ្នំពេញហ្គាឡាក់ស៊ី(ជើងទី​១ ស្មើគ្នា ២-២ ) និងសមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ប៉ះបាត់ដំបង យូណៃធីត​(ជើងទី១ ខេត្តត្បូងឃ្មុំ ឈ្នះ ៤-០​ ​)។ ប្រកួតនៅម៉ោង១៥៖១៥នាទីដូចគ្នា។

ចំណែកនៅស្អែក មន្ទីរ អយក ខេត្តកំពង់ស្ពឺ ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម​ (ជើងទី១ ខេត្តកំពង់ ឈ្នះ៣-១) និង ឡាយអ៊ិនឃីង ខេត្តសៀមរាប​ ជួប​ សមាគមបាល់ទាត់ ខេត្តព្រះសីហនុ(ជើងទី១ ខេត្តសៀមរាប ឈ្នះ៣-២ )៕

Written by 

Related posts

Leave a Comment