មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជម្លោះអ៊ុយក្រែន អាចនឹងឈានដល់សង្គ្រាមលោកលើកទី ៣ ប្រសិនបើលោក មិនមែនជាប្រធានាធិបតីពេលនេះ។

លោក ត្រាំ បានលើកឡើង នៅក្នុងសេតវិមានថា ខ្ញុំគិតថា សង្គ្រាមនោះនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំជាប្រធានាធិបតីពេលនោះ។ ហើយប្រសិនបើខ្ញុំមិនមែនជាប្រធានាធិបតីទេ សង្គ្រាមនោះអាចឈានដល់សង្គ្រាមលោកលើកទី ៣ ។ ស្ថានភាពនេះអាចនាំទៅដល់សង្គ្រាមលោកលើកទី ៣ ។ ប៉ុន្តែខ្ញុំបានពិភាក្សាជាមួយ NATO និងមនុស្សគ្រប់គ្នា ដោះស្រាយភាពតានតឹងមួយកម្រិត។
ទន្ទឹមនោះ លោក ត្រាំ អះអាងម្តងទៀតថាបានដោះស្រាយជម្លោះជាច្រើន ដោយមិនបានបញ្ជាក់ឱ្យច្បាស់ថាជម្លោះមួយណា។ លោក បន្ថែមថា កុំភ្លេចថាលោក ដោះស្រាយជម្លោះនៅ ៨ ប្រទេសមកហើយ អ៊ុយក្រែន អាចជាប្រទេសទី ៩ សម្រាប់លោក ក៏ថាបាន៕


ដោយ៖ ពេជ្រ
