ក្លិបគិរីវង់សុខសែនជ័យ សូមសម្តែងការសោកស្តាយ និងស្នើសុំការអធ្យាស្រ័យពីសំណាក់អ្នកគាំទ្រទាំងអស់ចំពោះការបង្ហាញទម្រង់លេងនៅចុងម៉ោងបន្ថែមក្នុងការប្រកួតនៅល្ងាចមិញនេះ។ ការសម្រេចចិត្តលើទម្រង់លេងនេះ គឺជាការសម្រេចចិត្តដ៏ខុសឆ្គងមួយទោះបីក្នុងគោលដៅរក្សាកម្លាំងកីឡាករ និងការពារកុំឱ្យមានការវាយលុកបន្ថែមទៀតក៏ដោយ។
ក្លិបគិរីវង់សុខសែនជ័យ សូមបញ្ជាក់ថាការសម្រេចចិត្តលើទម្រង់លេងនេះពុំមានការពាក់ព័ន្ធទៅនឹងអ្វីលើសពីនេះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយដើម្បីឱ្យមានភាពច្បាស់លាស់ក្លិបនឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុងជាបន្ទាន់មួយ ដើម្បីស្វែងយល់អោយច្បាស់អំពីឬសគល់ និងមូលដ្ឋាននៃការសម្រេចចិត្តលើការលេងទម្រង់នេះ ជៀសវាងកុំឲ្យមានបញ្ហាដូចនេះទៅថ្ងៃអនាគត។
ជាថ្មីម្ដងទៀតក្លិបគិរីវង់សុខសែនជ័យ សូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលតែងតែយកចិត្តទុកដាក់តាមដានការប្រកួត និងគាំទ្រក្លិបរបស់យើងខ្ញុំ៕


