ហ្សេលេនស្គី ប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់រុស្ស៊ី រួមទាំងជំនិតលោក ពូទីន

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី បានគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួន រួមទាំងប្រេសិតប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev។

ក្នុងចំណោមអ្នកដែលស្ថិតនៅក្រោមទណ្ឌកម្មទាំងនោះ រួមមានប្រេសិតពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសក្រៅ និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) លោក Kirill Dmitriev, រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Oxana Lut, អនុរដ្ឋមន្ត្រីទី១ ក្រសួងអប់រំលោក Alexander Bugayev, អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌លោក Andrey Malyshev, អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ លោក Andrey Omelchuk អ្នកចរចារុស្ស៊ីជាមួយភាគីអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល , ឧត្តមសេនីយ៍ឯក Alexander Zorin និងប្រធានសេវាព័ត៌មានប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃសេវាសន្តិសុខសហព័ន្ធលោក Alexey Komkov។

លោក ហ្សេលេនស្គី ក៏បានគាំទ្រទណ្ឌកម្មប្រឆាំងនឹងគ្រឹះស្ថានបោះពុម្ពផ្សាយរុស្ស៊ីចំនួន ៥ ផងដែរ ដោយមិនបង្ហាញភស្ដុតាង។

លោក ហ្សេលេនស្គី តែងតែដាក់ទណ្ឌកម្មជាប្រចាំប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលរុស្ស៊ី ក៏ដូចជាប្រឆាំងនឹងក្រុមហ៊ុន និងពលរដ្ឋនៃប្រទេសដទៃទៀតដែលអ៊ុយក្រែនចោទប្រកាន់ថាបានសហការជាមួយរុស្ស៊ី និងចូលរួមក្នុងការឃោសនាប្រឆាំងអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment