នាយករដ្ឋមន្ត្រីហុងគ្រី ចុចឈ្មោះលោក Biden ហើយថាជម្លោះអ៊ុយក្រែន កើតចេញពីមេដឹកនាំអាមេរិករូបនេះ

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ថា ជាអ្នកជំរុញភ្លើងជម្លោះនៅអ៊ុយក្រែន និង ជំរុញឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប ប្រកាន់យកជំហរប្រឈមមុខដាក់គ្នាកាន់តែខ្លាំងប្រឆាំងនឹងរុស្ស៊ី។

លោក Orban បាននិយាយថា មិនដូចប្រទេសភាគច្រើនផ្សេងទៀតនៅក្នុងប្លុកនេះទេ ប្រទេសហុងគ្រី តែងតែប្រឆាំងនឹងគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ទីក្រុងព្រុចសែល ហើយអំពាវនាវឱ្យមានវិធីសាស្រ្តការទូតបន្ថែមទៀត ដើម្បីបញ្ចប់អរិភាព។ លើសពីនេះ ហុងគ្រី ក៏បានបដិសេធមិនផ្តល់អាវុធដល់ទីក្រុងគៀវ និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ ផងដែរ។

លោក Orban បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯសេតវិមាន កាលពីថ្ងៃសុក្រថា បើគ្មានសម្ពាធពីរដ្ឋាភិបាលលោក Biden ទេ បណ្តាប្រទេសនៅអឺរ៉ុប ក៏នឹងមិនប្រកាន់ជំហរនាំឱ្យមានសង្គ្រាមដូចសព្វថ្ងៃនេះដែរ។

លោកនាយករដ្ឋមន្ត្រីបានសន្និដ្ឋានថា “នោះជាការពិតនៃប្រវត្តិសាស្ត្រ”។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Orban ត្រូវបានគាំទ្រដោយលោក Trump ដែលឆ្លើយតបថា ជម្លោះនេះកើតចេញពីកំហុសដែលអ្នកកាន់តំណែងមុន។ នាយករដ្ឋមន្ត្រីរូបនេះ អះអាង​ថា លោក Biden ពិតជា​បាន​ជំរុញ​ឲ្យ​សង្គ្រាម​នោះ​កើតឡើង ដោយ​បន្ថែម​ថា លោក Trump ទទួលថ្មបាក់តាមក្រោយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment