ថ្ងៃទី៥ ខែវិច្ឆិកា ពិធីប្រគល់ទង់និងដាក់ឱ្យប្រើប្រាប់នៃនាវាផ្ទុកយន្តហោះដំបូងគេរបស់ប្រទេសចិនដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិចcatapultជាឧបករណ៍ដែលអាចឱ្យយន្តហោះបង្កើនល្បឿនមុនពេលហោះចេញពីនាវាបានប្រារព្ធធ្វើនៅកំពង់ផែយោធាមួយនៅក្រុងSanyaខេត្តHainanប្រទេសចិន។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីប្រគល់ទង់និងដាក់ឱ្យប្រើប្រាស់ ព្រមទាំងឡើងត្រួតពិនិត្យការងារនៅលើនាវា។
លោកXi Jinpingបានយកចិត្តទុកដាក់ជាប់រហូតមកចំពោះការកសាងនិងអភិវឌ្ឍន៍នាវាផ្ទុកយន្តហោះរបស់ចិន។បន្ទាប់ពីពិធីនេះ លោកXi Jinpingបានឡើងលើនាវាផ្ទុកយន្តហោះFujian ដើម្បីស្តាប់របាយការណ៍ស្តីពីការកសាងនិងអភិវឌ្ឍន៍នាវាផ្ទុកយន្តហោះរបស់ប្រទេសចិន ព្រមទាំងបានស្វែងយល់ពីស្ថានការណ៍កសាងសមត្ថភាពប្រយុទ្ធនៃប្រព័ន្ធនាវាផ្ទុកយន្តហោះ និងការកសាងនិងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult។
បន្ទាប់មក លោកXi Jinpingបានឡើងទៅប៉មនាវាផ្ទុកយន្តហោះFujian ដើម្បីស្វែងយល់ពីស្ថានការណ៍បញ្ជាការនិងប្រតិបត្តិការយន្តហោះហោះឡើង និងចុះចត៕

