ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់នៅមិនទាន់បង្ហើបពីផែនការណាមួយដែលអាចកើតមានប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា នៅក្នុងការសន្ទនាជាមួយជំនួយការជាន់ខ្ពស់នៅឡើយទេ។

យោងតាមកាសែត The Wall Street Journal រាយការណ៍ថា យុទ្ធសាស្ត្ររបស់រដ្ឋបាល ត្រាំ ទាក់ទងនឹងប្រទេសវេណេស៊ុយអេឡា នៅតែមិនទាន់ច្បាស់លាស់ បើទោះបីជា មានការបង្កើតការចល័តកងកម្លាំងយោធានៅក្នុងតំបន់ និងការគំរាមកំហែងជាសាធារណៈពីសំណាក់លោក ត្រាំ លើលោក ម៉ាឌូរ៉ូ ក៏ដោយ។
មន្ត្រីអាមេរិក បានប្រាប់កាសែតថា ត្រាំ នៅមិនទាន់មានប្រតិកម្មខ្លាំង ជុំវិញបញ្ហានេះនៅឡើយទេ ដោយគ្រាន់តែនិយាយថាមិនទាន់សម្រេចចិត្ត។

ទោះជាយ៉ាងណា រដ្ឋបាលលោក ត្រាំ បានបង្ហាញជម្រើសដល់លោក រួមមានទាំងការបង្កើនសម្ពាធសេដ្ឋកិច្ច រហូតដល់សកម្មភាពយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា រួមទាំងការប្រឆាំងនឹងមូលដ្ឋានយោធា និងរដ្ឋាភិបាលផងដែរ។
កាសែត WSJ បានដកស្រង់សម្តីមន្ត្រីថា មេដឹកនាំអាមេរិក មិនអើពើពីការកសាងកងកម្លាំងអាមេរិកបន្តិចម្តងៗនៅក្នុងតំបន់នោះទេ ប៉ុន្តែបន្តវាយប្រហារទូកដែលត្រូវចោទប្រកាន់ថារត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិក៕

ដោយ៖ ពេជ្រ
