ប្រមុខភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ថ្កោលទោសផែនការសាកល្បងនុយក្លេអ៊ែររបស់ ត្រាំ

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបន្តសាកល្បងអាវុធនុយក្លេអ៊ែរគឺជាការបង្ហាញពីវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង ប៉ះពាល់ដល់ប្រព័ន្ធសន្តិសុខ និងសន្តិភាពអន្តរជាតិចុះខ្សោយ នេះបើយោងតាមលោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ LCI របស់បារាំង កាលពីថ្ងៃអង្គារ លោក Grossi បានចាត់ទុកការប្រកាសរបស់លោក ត្រាំ ថាជាការបង្ហាញពីភាពតានតឹង និងការបែកបាក់កាន់តែខ្លាំងឡើងសម្រាប់ប្រជាជាតិអន្តរជាតិ ដោយបន្ថែមថា វាធ្វើឱ្យប៉ះពាល់ដល់សន្តិភាពពិភពលោក និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

កាលពីសប្តាហ៍មុន លោក ត្រាំ បានបញ្ជាឱ្យក្រសួងសង្គ្រាមសហរដ្ឋអាមេរិកចាប់ផ្តើមការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ដោយចោទប្រកាន់រុស្ស៊ី និងចិនថា បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ក្រោមដីដ៏សម្ងាត់។ ទោះជាយ៉ាងណា ទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment