ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ី កូរ៉េខាងជើង ចិន ប៉ាគីស្ថាន និងប្រទេសដទៃទៀតពីការធ្វើតេស្តនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់គេចពីភ្នែកពិភពលោក។

លោក ត្រាំ បាននិយាយថា ប្រទេសទាំងនោះមិនប្រាប់យើងពីបញ្ហានេះទេ។ ពួកគេកំពុងលាក់ពិភពលោក។ ពួកគេបានធ្វើតេស្តនៅក្រោមដី ជាកន្លែងដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់ ប៉ុន្តែមានអារម្មណ៍ថារង្គើរពីក្រោមដី។
លោក ត្រាំ បានលើកឡើង នៅក្នុងបទសម្ភាសន៍ថា ពួកគេធ្វើតេស្ត យើងក៏ត្រូវតែធ្វើតេស្តដែរ។ រុស្ស៊ី និងចិន មាននុយក្លេអ៊ែរ ធ្វើតេស្ត ដូច្នេះអាមេរិក ក៏មានដូចគ្នាដែរ។ មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា កូរ៉េខាងជើង និងប៉ាគីស្ថាន ក៏បានធ្វើតេស្តនុយក្លេអ៊ែរផងដែរ៕

ដោយ៖ ពេជ្រ
