ទីបំផុត ​West Ham រកជ័យជម្នះបានហើយ ក្រោមការដឹកនាំរបស់លោក Nuno

ក្រុមញញួរធំ West Ham United អាចរកជ័យជម្នះបានហើយ ​ក្រោមការដឹកនាំរបស់អ្នកចាត់ការទៅថ្មី លោក Nuno Espirito Santo តាមរយៈវាយបកឈ្នះក្រុមសារិកាព្រៃ Newcastle United ដោយលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ។   

ជ័យជម្នះនេះមានន័យថា ពួកគេបានបញ្ចប់កំណត់ត្រាលេងមិនឈ្នះសោះ ស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Nuno ដែលបានចូលកានតំណែងធំនេះនាអំឡុងខែកញ្ញា ឆ្នាំ២០២៥។​ ៣ពិន្ទុនៅកីឡដ្ឋាន London ​នេះបានធ្វើឲ្យពួកគេស្ថិតនៅលេខរៀងទី១៨ នៅ Premier League ក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ៧ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១០ប្រកួត​៕

Written by 

Related posts

Leave a Comment