ចំណាត់ថ្នាក់ក្លិបបាល់ទាត់កម្ពុជា បានហក់ឡើងលើ ឥណ្ឌូណេស៊ី និង ហុងកុង បន្ទាប់ពីក្រុមភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អដូចគ្នា នៅវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Challenge League ដែលទើបបញ្ចប់ទៅនៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
សរុបទៅ ឆ្លងកាត់ការប្រកួតសន្សំពិន្ទុក្នុងពូល ក្លិបបាល់ទាត់កម្ពុជា បានហក់ឡើងលេខ៩ក្នុងតារាងចំណាត់ថ្នាក់ AFC ដោយមាន ២៤.៣៥០ពិន្ទុ បានឡើងឈរលើ ឥណ្ឌូណេស៊ី មាន ២៣.០៤៩ពិន្ទុ និង ហុងកុង មាន ២២.៩៣៣ពិន្ទុ៕

