​ថៃ ​កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF Cup មុនគេ ក្រោយវាយបកឈ្នះសិង្ហបុរី 

ក្រុមជម្រើសជាតិថៃ បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF Mitsubishi Electric Cup 2024 មុនគេ ក្រោយវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះសិង្ហបុរី ក្នុងលទ្ធផល​ ៤-២ ​កាល​ពី​យប់មិញ។

តាមរយៈលទ្ធផលនេះបានធ្វើឲ្យក្រុមដំរីសឹកថៃ ធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តរួចហើយ ក្រោយឆ្លងកាត់៣ប្រកួតមាន៩ពិន្ទុ ទោះសល់១ប្រកួតទៀតក្ដី។ គិតត្រឹមពេលនេះ ថៃ កំពុងឈរលេខ១ ក្នុងពូល A ខណៈសិង្ហបុរី ឈរលេខ២ មាន៦ពិន្ទុ កម្ពុជា ឈរលេខ៣ មាន៤ពិន្ទុ និងម៉ាឡេស៊ី ឈរលេខ៤ មាន៤ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួតដូចគ្នា។ ដូច្នេះ៣ក្រុមក្នុងពូល A កំពុងប្រជែងគ្នាដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ៕

Written by 

Related posts

Leave a Comment