នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងលោកជំទាវ រួមជាមួយកងទ័ពក្រោមឱវាទ ពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានមហាសាមគ្គី ទៅកាន់វត្តត្រពាំងធំ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសជាកិច្ចបង្ហើយបុណ្យ និងបវារណាបច្ច័យ ចំនួន ៩៥,៤៤៥,០០០ ៛ (កៅសិបប្រាំលាន សែសិបបួនម៉ឺន ប្រាំពាន់រៀល) ប្រគេនដល់ព្រះចៅអធិការវត្តត្រពាំងធំ៕







