កិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី១និងកិច្ចប្រជុំពេញអង្គលើកទី២នៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែតុលា ។ កិច្ចប្រជុំបានបោះឆ្នោតនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកំណត់ទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចចិត្ត ថ្ងៃទី២៥ខែតុលាត្រូវបានកំណត់ជាទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ហើយប្រទេសចិននឹងរៀបចំសកម្មភាពរំលឹកតាមទម្រង់ផ្សេងៗ៕

