ខណៈលោកស៊ី ជីនភីង ប្រធានរដ្ឋចិននឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី៣២នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅក្រុងGyeongju នៃប្រទេសកូរ៉េខាងត្បូង និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅអង្គភាពសេដ្ឋកិច្ចជាសមាជិកAPECបានចាប់ផ្តើមដំណើរការ។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាង១០ រួមមានដូចជា《និស្ស័យវប្បធម៌របស់លោក ស៊ី ជីនភីង 》《ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន 》 និង《សំឡេងរបស់អ្នក 》ជាដើមត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗចំនួន២២ នៃប្រទេស ១៤ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដូចជា អូស្រ្តាលី កាណាដា ឈីលី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ប៉េរូ រុស្ស៊ី ថៃនិងអាមេរិកជាដើម។
ភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមទាំងនេះបានគ្របដណ្តប់ច្រើនប្រភេទ ដូចជា ភាពយន្តឯកសារ ភាពយន្តប្រធានបទពិសេស និងខ្សែភាពយន្តភាគជាដើម ដើម្បីជំរុញឱ្យប្រជាជននៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិកយល់ដឹងពីកម្លាំងចលករដ៏ផុលផុសរបស់ប្រទេសចិនក្នុងយុគសម័យថ្មី និងភាពទាក់ទាញពិសេសរបស់វប្បធម៌ដ៏ឆ្នើមនិងប្រពៃណីជនជាតិចិន និងផ្សព្វផ្សាយពីបំណងប្រាថ្នាដ៏ល្អប្រសើរស្តីពីការរៀនសូត្រពីវប្បធម៌គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការអភិវឌ្ឍ ឈ្នះ-ឈ្នះ៕


