Mbappe និង Bellingham ស៊ុតម្នាក់១គ្រាប់ជួយឲ្យ Real យកឈ្នះ​​ Barca ​២-១ ​ក្នុងជំនួប El Clasico

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Kylian Mbappe និង Jude Bellingham បានធ្វើឱ្យ Real Madrid ទទួលជ័យជម្នះ ២-១ លើក្រុម Barcelona ក្នុងការប្រកួត El Clasico កាលពីថ្ងៃអាទិត្យ ​និងបានបន្តឈរនៅកំពូលតារាង LaLiga ។

ជំនួបដ៏ក្ដៅគគុកនេះ Mbappe បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ២២ ​ បន្ទាប់ពីបាល់តាមបាល់ពី Bellingham ។ យ៉ាង​ណា​ក៏​ដោយ Barcelona ​បាន​តាម​ស្មើ​វិញនៅ​នាទី​ទី ៣៨ ​ដោយកីឡាករ Fermin Lopez។

ប៉ុន្តែ Real បាននាំមុខវិញនៅ៥ នាទីក្រោយ​ នៅពេលដែល Bellingham ស៊ុតចូលពីខាងក្នុងប្រអប់ ៦យ៉ាតនៅនាទីទី៤៣ ចប់ការប្រកួត Real ២-១ Barcelona ។​ លទ្ធផលនេះធ្វើឲ្យ Real ​​បន្តឈរនៅកំពូលតារាង LaLiga​ ក្រោយ​ឆ្លងកាត១០ប្រកួតមាន២៧ពិន្ទុ ខណៈ Barcelona ឈរលេខ២ មាន២២ពិន្ទុ៕

Written by 

Related posts

Leave a Comment