ភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់៖  តម្រិះប្រាជ្ញាបូព៌ាដើម្បីដោះស្រាយបញ្ហាលំបាកនៃគម្លាតប្រាក់ចំណូលរវាងអ្នកមាននិងអ្នកក្រ

តើលោកអ្នកដឹងទេ ? ក្នុងសកលលោក មនុស្សចំនួន ១% ដែលមានបំផុតកំពុងកាន់កាប់ទ្រព្យសម្បត្តិចំនួនលើសពី ៦០ % នៃទូទាំងពិភពលោក!  ប្រឈមមុខនឹងគម្លាតកាន់តែធ្ងន់ធ្ងរឡើងរវាងអ្នកមាន និងអ្នកក្រនៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រទេសចិនបានផ្តល់ដំណោះស្រាយបូព៌ា។ កាលពីរាប់ពាន់ឆ្នាំមុន តម្រិះប្រាជ្ញារបស់ខុងជឺ បានលើកឡើងថា«មិនខ្លាចខ្វះ ខ្លាចតែមិនស្មើភាព»   មកដល់បច្ចុប្បន្ន  ចិនបានចំណាយរយៈពេល ៨ ឆ្នាំបានបង្កើតអព្ភូតហេតុនៃសម័យនេះដែលធ្វើឱ្យមនុស្សក្រីក្រចំនួន១០០លាននាក់ចេញផុតពីភាពក្រីក្រទាំងអស់  សព្វថ្ងៃ ការធ្វើទំនើបកម្មតាមបែបផែនចិនដើម្បីធ្វើឱ្យប្រជាជនទាំងអស់មានជីវភាពសម្បូរសប្បាយ កំពុងត្រូវអនុវត្តប្រកបដោយភាពច្នៃប្រឌិតថ្មីនិងទទួលបានផ្លែផ្កាជាបន្តបន្ទាប់។ល។  ប្រទេសចិនកំពុងបំបែកបណ្ដាសារនៃការចែកចាយទ្រព្យសម្បត្តិរបស់បស្ចឹមប្រទេស ដែល«អ្នកមានប្រមូលទ្រព្យច្រើនសន្ធឹក ខណៈអ្នកក្រមានតែហូបសំណល់គេ»  តាមរយៈតម្រិះប្រាជ្ញាបែបបូព៌ាដ៏ពិសេស  ដើម្បីផ្តល់គំរូថ្មីមួយសម្រាប់អភិបាលកិច្ចសកល។

ភូមិ Xiajiang ស្ថិតនៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីមុនជាភូមិក្រីក្រខ្លាំងមួយ ដែលមានតែភ្នំអត់ព្រៃ ទឹកស្អុយហូរគ្រប់ទីកន្លែង។ កាលពីឆ្នាំ២០០២ ដល់ ឆ្នាំ២០០៧ ពេលធ្វើអភិបាលកិច្ចតាមខេត្ត Zhejiang លោក Xi Jinping   ធ្លាប់ទៅត្រួត ពិនិត្យការងារកាត់បន្ថយភាពក្រីក្រតាមភូមិ Xiajiang ចំនួន៤លើក  ហើយលោកបានជំរុញឱ្យភូមិ Xiajiang ចាប់ផ្តើមអភិវឌ្ឍឧស្ម័នមេតាន សួនរុក្ខជាតិឱសថចិនបុរាណ សួនទំពាំងបាយជូ និងវិស័យទេសចរណ៍តាមភូមិជាដើម។ ១០ឆ្នាំកន្លងទៅនេះ ភូមិ Xiajiang បានរួមសហការជាមួយភូមិជុំវិញ ដើម្បីអភិវឌ្ឍជនបទ  ឆ្នាំ២០២៤ ប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកភូមិម្នាក់ៗមានដល់ទៅ ៥ ម៉ឺន ៥ពាន់យាន់ប្រាក់ចិន។ ការប្រែមុខមាត់ក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះរបស់ភូមិ Xiajiang  ជាឧទាហរណ៍មួយនៃការអនុវត្តគំនិត «ភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់»  នៃអភិបាលកិច្ចរបស់លោក Xi Jinping  ។

 ហ្សែនវប្បធម៌ត្រូវបានបន្តវេនរយៈពេលពាន់ឆ្នាំ

តម្រិះប្រាជ្ញាខាងអភិបាលកិច្ចរយៈពេល៥ពាន់ឆ្នាំនៃអរិយធម៌ប្រជាជាតិចិនបានសម្គាល់ឃើញថា ដំណើរសម្រេចភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់ជាដំណើរអភិវឌ្ឈន៍មួយដែលមនុស្សគ្រប់រូបអាចចូលរួមនិងទទួលបានផលប្រយោជន៍។ សមាជិកបក្សកុម្មុយនីស្តចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវាក្លាយជាការពិតជាលំដាប់ ។ ក្នុងពេលធ្វើអភិបាលកិច្ច ជានិច្ចកាល បក្សកុម្មុយនីស្តចិនតែងតែយកចិត្តទុកដាក់ចំពោះការរក្សាតុល្បភាពរវាងប្រសិទ្ធភាពនិងយុត្តិធម៌។

 នវានុវត្តន៍ប្រព័ន្ធច្បាប់ ៖ ការបែងចែកបីលើក ជួយបង្កើតសង្គម “រាងអូលីវ”

លោក Xi Jinping  បានសម្គាល់ឃើញថា ត្រូវបង្តើតប្រព័ន្ធនិងយន្តការ  ដើម្បីជៀសវាងគម្លាតខ្លាំងរវាងអ្នកមាននិងអ្នកក្រ ពោលគឺធ្វើឱ្យប្រជាជនទាំងអស់ចែករំលែកលទ្ធផលនៃកំណើនសេដ្ឋកិច្ច។

ប្រទេសចិនបានធ្វើការច្នៃប្រឌិតខាងប្រព័ន្ធច្បាប់ស្តីពី«ការបែងចែកចំនួន៣លើក» ដើម្បីបង្កើតសង្គម “រាងអូលីវ” ជាសង្គមមួយដែលក្រុមមនុស្សដែលមានចំណូលមធ្យមចំនួនច្រើនជាងគេ។  ការបែងចែកលើកទីមួយ យកទីផ្សារជាចម្បង។  ការបែងចែកលើកទីពីរ គឺផ្អែកលើកម្លាំងនៃរដ្ឋាភិបាល ធានាសិទ្ធិនិងផលប្រយោជន៍របស់ក្រុមមនុស្សដែលមានចំណូលទាប ដើម្បីសម្រេចសមភាពក្នុងសង្គម។ ការបែងចែកលើកទី៣ តាមរយៈការចូលរួមដោយស្ម័គចិត្តនៃកម្លាំងសង្គមស៊ីវិល ដែលជួយបំពេញចំណុចខ្សោយនៃការបែងចែកតាមទីផ្សារនិងរដ្ឋាភិបាល ដើម្បីជំរុញសមភាពក្នុងសង្គម។

 អត្ថន័យសម្រាប់សកលលោក៖  ផ្តល់ជាគំរូរបស់ចិនសម្រាប់អភិបាលកិច្ចសកល

បច្ចុប្បន្ន នៅលើពិភពលោកមនុស្សចំនួន ៧០០ លាននាក់នៅតែរងទុក្ខដោយសារភាពអត់ឃ្លាន   ការកាត់បន្ថយភាពក្រីក្រ ជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិទាំងមូល។  ប្រទេសចិនកំពុងអនុវត្តជាក់ស្តែងដើម្បីធ្វើឱ្យប្រជាជនទាំងអស់មានជីវភាពសម្បូរសប្បាយ វាបានផ្តល់គំរូជោគជ័យមួយសម្រាប់គំនិតអភិបាលកិច្ចសកល។ អង្គការសហប្រជាជាតិបានដាក់បញ្ចូលគោលគំនិតស្តីពី «ភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់» ទៅក្នុងរបៀបវារៈឆ្នាំ ២០៣០ គម្រោងកាត់បន្ថយភាពក្រីក្រតាមបណ្តោយប្រទេសនិងតំបន់ដែលចូលរួមការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ បានជួយផ្តល់អត្ថប្រយោជន៍ដល់មនុស្សចំនួន ៤០ លាននាក់ ។ នៅក្នុងវិបត្តិនៃសម័យទំនើប ដែលដឹកនាំដោយតក្កវិជ្ជានៃមូលធន  គម្រោងបែបបូព៌ាអំពី  «ភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់»  កំពុងក្លាយជាកូនសោនៃការដោះស្រាយបញ្ហាលំបាកប្រវត្តិសាស្ត្រនៃគម្លាតអ្នកមាននិងអ្នកក្រ ។ ដូចដែលរបាយការណ៍ស្រាវជ្រាវរបស់លោក  Marc Pinget បញ្ញាវន្តផ្នែកទំនាក់ទំនងអន្តរជាតិនៃប្រទេសបារាំងបានលើកឡើង៖  ប្រទេសចិនបានឱ្យនិយមន័យថ្មីចំពោះទំនើបកម្ម តាមរយៈគោលនយោបាយ « ភាពសម្បូរសប្បាយរួមរបស់ប្រជាជនទាំងអស់»។

ឧទាហរណ៍ នៅតំបន់អភិវឌ្ឍ Vientiane Saysettha Development Zone នៃក្រុងវៀងចន្ទន៍ប្រទេសឡាវ កម្មករកំពុងជាប់រវល់នឹងការដំឡើងបន្ទះថ្មដើរដោយថាមពលពន្លឺព្រះអាទិត្យ។ តំបន់អភិវឌនេះគឺរួមគ្នាកសាងដោយប្រទេសឡាវនិងប្រទេសចិន ដែលបានទាក់ទាញសហគ្រាសចំនួន១៦៥ ដែលមកពីប្រទេសនិងតំបន់ចំនួន ៩ ចូលបើករោងចក្រ បានផ្តល់ឱកាសការងារដល់មនុស្សលើសពី១ម៉ឺននាក់៕

Written by 

Related posts

Leave a Comment