វេណេស៊ុយអេឡា ត្រៀមហៅប្រទេសអាមេរិកខាងត្បូងជួយទប់ទល់សង្គ្រាមដែលអាមេរិក ចង់បង្ក

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ទីក្រុងការ៉ាកាស នឹងធ្វើការជាមួយប្រទេសអាមេរិកខាងត្បូងដទៃទៀតដើម្បីទប់ស្កាត់សង្គ្រាមដែលសហរដ្ឋអាមេរិកចង់បង្កឡើងនៅក្នុងតំបន់។

លោក Maduro បានចង្អុលបង្ហាញថា ទោះបីជាមានសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីការមិនចូលរួមក្នុងជម្លោះយោធាក៏ដោយ ក៏ការរៀបចំកំពុងដំណើរការសម្រាប់អន្តរាគមន៍យោធាដែលអាចកើតមាន ដែលត្រូវការទប់ស្កាត់។

យោងតាមលោក បានបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិក មានគម្រោងចាត់វិធានការប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ក្រោមលេសមិនពិតនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ស្របពេលដែលក្រុងការ៉ាកាស មិនអាចចោទប្រកាន់អាមេរិកវិញពីបទកាន់កាប់អាវុធប្រល័យលោកបាន។

 លោក បន្តថា ប្រទេសវេណេស៊ុយអេឡា មិនមានការជួញដូរគ្រឿងញៀន ចម្ការកូកាអ៊ីន និងការផលិតកូកាអ៊ីនទាំងស្រុង ដូចអ្វីដែលអាមេរិក លើកឡើងនោះទេ។

ការលើកឡើងរបស់មេដឹកនាំលោក Maduro គឺបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បង្ហើបថាកំពុងពិចារណាវាយប្រហារលើទីតាំងរបស់ក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសវេណេស៊ុយអេឡា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment