គណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ បានបញ្ជាក់ពីទីតាំងប្រកួតឡើងវិញសម្រាប់ការប្រកួតបាល់ទាត់ផ្នែកបុរស បន្ទាប់ពីចាប់ឆ្នោតមាន៣ពូល៖
១-ពូល A នឹងត្រូវលេងនៅកីឡដ្ឋាន Tinsulanon ខេត្តសុងខ្លា។
២- ពូល B នឹងត្រូវប្រកួតនៅពហុកីឡាដ្ឋាន700th Anniversary Stadium ខេត្តឈៀងម៉ៃ។
៣- ពូល C មាន៤ក្រុម នឹងត្រូវប្រកួតនៅកីឡដ្ឋាន Rajamangala ក្រុងបាងកក។
ចំណែកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រក៏នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Rajamangala ដូចការគ្រោងទុក៕

