នាពេលព្រឹកថ្ងៃទី២៤ ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទ្ទេសនាមនិងបកស្រាយអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។
តាមការលើកឡើងដឹងថា ទាក់ទឹងនឹងការងារបើកចំហក្នុងអំឡុងពេល“ផែនការ ៥ឆ្នាំ ទី១៥” «សំណើ»នេះបានរៀបចំចាត់ចែងការពង្រីកការបើកចំហដោយភាពម្ចាស់ការយ៉ាងសកម្ម។ ការបើកចំហរបស់ចិនគឺគិតគូរពីតម្រូវការរបស់ប្រទេសចិន និងការរំពឹងទុករបស់ពិភពលោក។ ត្រូវតភ្ជាប់យ៉ាងសកម្មជាមួយនឹងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ ផ្តោតលើឧស្សាហកម្មសេវាកម្ម និងពង្រីកអនុញ្ញាតឱ្យការចូលទីផ្សារ និងវិស័យដែលបើកចំហ។ ផ្តោតលើការពង្រីក «រង្វង់មិត្តភក្តិ» សេដ្ឋកិច្ច និងពាណិជ្ជកម្ម ពន្លឿនដំណើរការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ និងទ្វេភាគី ព្រមទាំងពង្រីកបណ្តាញពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់។ ផ្តោតលើការកសាងតំបន់ពិសេសសម្រាប់ការបើកចំហ និងដំណើរការតំបន់សាកល្បងផ្សេងៗឱ្យបានល្អ។ត្រូវពង្រឹងម៉ាកសញ្ញា “វិនិយោគនៅប្រទេសចិន” បង្កើតឧត្តមភាពថ្មីៗសម្រាប់ទាក់ទាញការវិនិយោគពីបរទេស ធានាទាំងការអនុញ្ញាតឱ្យចូលទីផ្សារ និងការប្រតិបត្តិ ដើម្បីបង្កបរិយាកាសរបបគ្រប់គ្រង់ដែលមានតម្លាភាព ស្ថិរភាព និងអាចព្យាកបាន៕


