លោក Kirillov ស្លាប់មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន ចោទប្រកាន់លោករឿងប្រើអាវុធគីមីក្នុងសមរភូមិ

កាលពីម្សិលមិញ សេវាសន្តិសុខអ៊ុយក្រែន (SBU) បានចោទប្រកាន់លោក Kirillov ពីបទប្រើប្រាស់អាវុធគីមីក្នុងសមរភូមិ ។

SBU ចោទប្រកាន់ថាអាវុធគីមីត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ច្រើនជាង ៤,៨០០ ដង ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ី នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មក ។

ទន្ទឹមនោះ SBU ក៏បាន​ចោទ​ប្រកាន់​លោក ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ខណកាលពីថ្ងៃចន្ទ SBU បើកការស៊ើបអង្កេតមុនការកាត់ក្តីកំពុងបន្ត ដើម្បីចងក្រងអង្គហេតុផ្សេងទៀតនៃការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ផងដែរ។

យោងតាមសាក្សី បញ្ជាក់ថា សមាជិកសេវាអ៊ុយក្រែនជាង ២,០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារការពុលគីមីក្នុងអំឡុងពេលសង្រ្គាម ហើយមនុស្ស ៣ នាក់ស្លាប់។

យោងតាម ​​SBU កងកម្លាំងរុស្ស៊ី ទម្លាក់អាវុធគីមីលើទាហានអ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើក។ គ្រាប់បែកគីមី បញ្ចេញឧស្ម័នពុលដែលធ្វើឱ្យរលាកភ្នែក និងប្រព័ន្ធផ្លូវដង្ហើម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment