អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអាយស៊ីស៊ី-ព្រះវិហារ ពិនិត្យមើលវឌ្ឍនភាព​ និងបច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ជាមួយលោកសាស្ត្រាចារ្យ Korenraad Van BALEN ជំនាញការអាយស៊ីស៊ី-ព្រះវិហារ ព្រមទាំងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពកិច្ចការអភិរក្ស និងជួសជុលប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទគោកគ្រោង ប្រាសាទបន្ទាយពីរជាន់ ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហម និងប្រាសាទប្រាំ។

នៅក្នុងដំណើរបេសកកម្មនេះ បានពិនិត្យមើលវឌ្ឍនភាព ការអនុវត្តអនុសាសន៍កិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៥កន្លងទៅ និងបានផ្លាស់ប្តូរយោបល់បច្ចេកទេសការងារដែលកំពុងអនុវត្ត និងបន្តអនុវត្តទៅលើការងារអភិរក្សនិងជួសជុលប្រាសាទខាងលើ ដោយមន្រ្តីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ។

Written by 

Related posts

Leave a Comment